រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៥៥ គ្រួសារ កាលពីថ្ងៃទី១៥ ខែ មេសា ឆ្នាំ ២០២៣ នៅស្រុកថ្ពង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

  • 39
  • ដោយ soahak

ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ៥៥ គ្រួសារ កាលពីថ្ងៃទី១៥ ខែ មេសា ឆ្នាំ ២០២៣ នៅស្រុកថ្ពង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា- អនុសាខាស្រុកថ្ពង បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ១៥ខែ មេសា ឆ្នាំ ២០២៣ កន្លងទៅបណ្តាលឲ្យខូចខាតផ្ទះចំនួន ៥៥ ខ្នង(ធ្ងន់ធ្ងរ ១ខ្នង មធ្យម ៣ ខ្នង តិចតួច ៥១ ខ្នង)នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

សម្ភារៈដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះធ្ងន់រួមមាន ៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ,តង់ ១,ឃីត ១កញ្ចប់,និងថវិកា ១០០,០០០រៀល។

សម្ភារៈដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះមធ្យមរួមមាន ៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ,និងថវិកា ៥០,០០០រៀល។

សម្ភារៈដែលសាខាបានផ្ដល់ជូនគ្រួសាររងគ្រោះស្រាលរួមមាន ៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ,និងថវិកា ៣០,០០០រៀល៕

អត្ថបទទាក់ទង