នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្តម ព្រំ វណ្ណៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តការងារធ្វើរបាយការណ៍ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ របស់ក្រុមការងារសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្ត ដែលរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្ត អគារ (ខ) ។