នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១៣ វគ្គនាយទាហានបន្តវេនជំនាន់ទី ១៤ និងវគ្គពលទាហានថ្មីបំពេញក្របខ័ណ្ឌ ឲ្យកងឯកភាព កងកិត្តិយស ត្រែទ័ព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងនាយទាហានជាន់ខ្ពស់ ក្នុងអគ្គបញ្ជាការ ជាច្រើនរូប នៅវិទ្យាស្ថានទ័ពជើងគោកនៃកងយោធពលខេមរៈភូមិន្ទ ស្ថិតក្នុងភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ៕