រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើទី៤៦ អាណ្ណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្តកកំពង់ស្ពឺ

  • 77
  • ដោយ soahak

កិច្ចប្រជុំសាមញ្ញលើទី៤៦ អាណ្ណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្តកកំពង់ស្ពឺ

នាព្រឹកថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហន ភក្ដី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក លោកនាយករងទីចាត់ការ លោក លោកស្រីប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោក លោកស្រីប្រធានអង្គភាពចំណុះរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង និងស្រុក(តាមរយៈVideo Zoom)

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំមាន ដូចខាងក្រោម
១.ពិនិត្យ និងអនុម័តរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាខេត្ត

២.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត

៣.ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត

៤.ពិនិត្យ និងអនុម័តប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណ្ណតិ្តទី៣ លើកទី៥ សម្រាប់រយៈពេល១២ខែ គិតចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី៤៥

៥.បញ្ហាផ្សេងៗ

៦.មតិបូកសរុបបិទកិច្ចប្រជុំ៕

អត្ថបទទាក់ទង