រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០៨គ្រួសារ រស់នៅក្នុងឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ។

  • 30
  • ដោយ soahak

នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៣ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខា រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខា អនុសាខា លោកមេឃុំ មេភូមិ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០៨គ្រួសារ រស់នៅក្នុងឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ។

ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជា សម្តេច មិនបានអញ្ជើញមកដោយផ្ទាល់ក៏សម្តេចតែងតែមានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខពីជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា។ ជាពិសេសលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ឱ្យខិតខំស្តារជីវភាពគ្រួសារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរួច។

សូមបញ្ជាក់ផងដែរថា គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម,មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, នំធុង ១ធុង ,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល។
ក្នុងនោះឯកឧត្តម ប្រធាន ក៌បានប្រគេនទយ្យទានជូនព្រះសង្ឃក្នុងវត្តត្រែងត្រយឹងនូវ៖អង្ករ ៥០គីឡូក្រាម,មី ២កេស,ត្រីខ ២០កំប៉ុង,ប្រេងឆា ២ដប,ទឹកត្រីទឹកស៉ីអ៉ីវ ២យួ,នំធុង ២ធុងនិងថវិកា ១០ម៉ឺនរៀលផងដែរ។

Telegram https://t.me/KampongspueProvince

អត្ថបទទាក់ទង