រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ តំណាង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា ព្រះឧទ្ទេសាចារ្យ ធម្មាចារ្យ និងសមណៈសិស្ស ចំនួន ២៥៥អង្គ-នាក់ នៃពុទ្ធិកបឋមសិក្សា និងសាលាធម្មវិន័យ ទូទាំងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ នៅសាលាពុទ្ធិកបឋមសិក្សាវត្តពោធិ៍ល្យំ ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។