នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ហន ភក្តី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការគាំពារវិនិយោគិន និងការពង្រឹងតាមការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ដែលប្រារព្ធធ្វើនៅសាលប្រជុំ វ៉ី សំណាង ជាន់ទី ២ ៕