នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសគាំទ្រការអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធជាមួយក្រុមបេសកម្មរបស់ធនាគារពិភពលោក សម្រាប់ការអនុវត្តធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតី ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ៕