រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ចុះពិនិត្យស្ពានឈើមួយកន្លែងដែលត្រូវជំនន់ទឹកភ្លៀងកាត់ផ្ដាច់

  • 33
  • ដោយ soahak

ឯកឧត្តមអភិបាលខេត្តចុះពិនិត្យស្ពានឈើមួយកន្លែងដែលត្រូវជំនន់ទឹកភ្លៀងកាត់ផ្ដាច់

នាព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំអាជ្ញាធរខេត្ត ក្រុង និង មន្ទីរពាក់ព័ន្ធ ចុះពិនិត្យស្ពានឈើមួយកន្លែងដែលត្រូវជំនន់ទឹកភ្លៀងកាត់ផ្ដាច់ ធ្វើឲ្យប្រជាពលរដ្ឋភូមិកោះវៀនសង្កាត់កណ្ដាលដុំ ក្រុងច្បារមន មិនអាចធ្វើដំណើរបាន។

ឯកឧត្តមអភិបាល ក៏បានបញ្ជាក់ថាសូមបងប្អូនទ្រាំអត់ធ្មត់ប្រើប្រាស់ស្ពានឈើបណ្ដោះអាសន្នសិន នៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤នេះ យើងនឹងទទួលបានស្ពានបេតុងប្រើប្រាស់ហើយ។

ប្រភពរូបភាព៖ ម៉ែន ប៊ុនធីម AKP ខេត្តកំពង់ស្ពឺ

អត្ថបទទាក់ទង