រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ពិធីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ ថង់ប្លាស្ទិកទេ»

  • 51
  • ដោយ soahak

ព្រឹកថ្ងៃអាទិត្យ ៧កើត ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបានអញ្ជើញចូលរួម ក្នុងពិធីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ ថង់ប្លាស្ទិកទេ» យុទ្ធនាការនេះរៀបចំឡើងក្នុងគោលបំណង ១.ផ្សព្វផ្សាយជាផ្លូវការនូវចលនារួមគ្នាដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា ២.ជំរុញការចូលរួមរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ គ្រប់អង្គភាពពាក់ព័ន្ធចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និង ៣.ឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នារបស់ប្រជាពលរដ្ឋកម្ពុជាជាមួយប្រជាជាតិលើសកលលោកក្នុងការកាត់បន្ថយការបំពុលដោយប្លាស្ទិក ព្រមទាំងពិធីចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តតាកែវ ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលរៀបចំធ្វើឡើងនៅទីលានកីឡដ្ឋានខេត្តកំពត ៕

អត្ថបទទាក់ទង