រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម វ៉ី សំណាង ផ្ដល់រង្វាន់លើកទឹកចិត្តម៉ូតូថ្មី ១នាក់មួយគ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ

  • 37
  • ដោយ soahak

ឯកឧត្តម វ៉ី សំណាង ផ្ដល់រង្វាន់លើកទឹកចិត្តម៉ូតូថ្មី ១នាក់មួយគ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈខេត្តកំពង់ស្ពឺ បានអញ្ជើញបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យកំពង់ស្ពឺ។

ក្នុងនោះដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម វ៉ី សំណាង ក៏បានផ្ដល់រង្វាន់ម៉ូតូថ្មី ១នាក់ មួយគ្រឿង ដល់សិស្សានុសិស្សដែលទទួលបាននិទ្ទេស A ចំនួន ១៧នាក់ ក្នុងខេត្តកំពង់ស្ពឺ ផងដែរ ៕

អត្ថបទទាក់ទង