រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ចុះសួរសុខទុក្ខកម្មករ-កម្មការនី ដែលជួបគ្រោះថ្នាក់ចរាចរណ៌ស្ថិតនៅត្រង់ចំណុចភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី

  • 39
  • ដោយ soahak

នារសៀលថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខកម្មករ-កម្មការនី ដែលជួបគ្រោះថ្នាក់ចរាចរណ៌ស្ថិតនៅត្រង់ចំណុចភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្កឡើងរវាងរថយន្តដឹកប្រេងប៉ះជាមួយម៉ូតូ ០១គ្រឿង ហើយរេចង្កូតទៅបុករថយន្តដឹកកម្មករចំនួន ៤៥នាក់ ក្រោយកើតហេតុអ្នកបើកបររថយន្តដឹកប្រេងចុះរត់គេចខ្លួនបាត់ស្រមោល និងបណ្តាលអោយអ្នកជិះម៉ូតូស្លាប់នៅនិងកន្លែងកើតហេតុ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ៥ៈ២៥នាទីព្រឹក។ បច្ចុប្បន្នកម្មករទាំងនេះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យប្រតិបត្តិស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

អត្ថបទទាក់ទង