រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

  • 32
  • ដោយ soahak

ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

ខេត្តកែប៖នាព្រឹកថ្ងៃទី១៦ មករា ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី៥ អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដែលរៀបចំឡើងក្នុងគោលបំណងបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានវត្តមានអ្នកចូកលរួមប្រមាណ ១៥០ រូប ក្នុងនោះសមាជិកក្រុមប្រឹក្សាជាតិរបស់សមាគមចំនួន ៨៥ រូប អតីតថ្នាក់ដឹកនាំសមាគម តំណាងព្រឹទ្ធសភា ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សារាជធានី ខេត្តទាំង ២៥។

អត្ថបទទាក់ទង