រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

  • 10
  • ដោយ soahak

ព្រឹកថ្ងៃសៅរ៍ទី ៤ ខែឧសភាឆ្នាំ២០២៤ ឯកឧត្ដម វុី សំណាង អភិបាល នៃ គណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញអមដំណើរ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម ដើម្បីត្រួតពិនិត្យមើលគម្រោងធ្វើឲ្យប្រសើរឡើងនៃទំនប់រលាំងជ្រៃខាងជើង ខាងត្បូង និងស្ទឹងតូច អាចជួយរំដោះទឹកមួយផ្នែកធំ ដែលជនលិចនៅតំបន់មួយចំនួន នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅបាន។ មិនតែប៉ុណ្ណោះគម្រោងនេះ និងផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវការប្រើប្រាស់ទឹកសម្រាប់វិស័យកសិកម្ម កសិឧស្សាហកម្ម និង ឧស្សាហកម្ម។ មិនតែប៉ុណ្ណោះខ្នងទំនប់ អាចប្រើប្រាស់ជាផ្លូវគមនាគមន៍ ដឹកជញ្ជូនផលិតផលកសិផលរបស់ខ្លួនបានយ៉ាងងាយស្រួល។

អត្ថបទទាក់ទង