រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យត្រៀមប្រារព្ធព្រះរាជពិធីច្រត់ព្រះន័ង្គល សម្រាប់ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ

  • 39
  • ដោយ soahak

កិច្ចប្រជុំត្រួតពិនិត្យត្រៀមប្រារព្ធព្រះរាជពិធីច្រត់ព្រះន័ង្គល សម្រាប់ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យការដ្ឋានសាងសង់ព្រះពន្លាជ័យ និងទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដើម្បីត្រៀមចាត់តាំងប្រារព្ធព្រះរាជពិធីច្រត់ព្រះន័ង្គល សម្រាប់ឆ្នាំ២០២៤ ក្នុងខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង និង ឯកឧត្តម ឈិន កេតនា ទេសរដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ។

អត្ថបទទាក់ទង