កំពង់ស្ពឺ៖នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម វ៉ឺ សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌ដែលបានមកពីសប្បុរសជនជូនបងប្អូនប្រជាពលរដ្ឋចំនួន ៥០០ គ្រួសារ ដែលមកពីស្រុកបសេដ្ឋ ២៥០គ្រួសារ និង ស្រុកភ្នំស្រួច ២៥០គ្រួសារ ដែលរៀបចំធ្វើឡើងនៅភូមិតានក ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៕