រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

សម្តេច ហ៊ុន សែន ទទួលបានមេដាយមាសសន្តិភាពពិភពលោក​World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី “សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក”

  • 375
  • ដោយ Admin

មោទនភាពជាតិខ្មែរ!!!
ក្នុងនាមប្រជាពលរដ្ឋខ្មែរ យើងពិតជាមានមោទនភាពបំផុតដែលមានមេដឹកនាំដ៏ខ្លាំងពូកែគឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាកូនខ្មែរមួយរូប មានសមត្ថភាពនៅក្នុងការដឹកនាំបង្រួបបង្រួមជាតិដែលធ្លាប់តែបែកបាក់រ៉ាំរ៉ៃរាប់រយឆ្នាំ ឱ្យមានសុខសន្តិភាព រហូតទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិតាមរយៈការផ្ដល់នូវមេដាយមាសសន្តិភាពពិភពលោក។

នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងកម្មវិធីមហាសន្និបាតនៃក្តីសង្ឃឹមពិភពលោកលើកទី៧ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយមាសសន្តិភាពពិភពលោក​World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧​​ ក្រោមប្រធានបទស្តីពី "សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក"។

សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិកសន្តិភាពយ៉ាងពិតប្រាកដនៅកម្ពុជា និងជាមេដឹកនាំគំរូដ៏អស្ចារ្យមួយរូបក្នុងឧបទ្វីបអាស៊ី៕

អត្ថបទទាក់ទង