រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាតក្រហមកម្ពុជា ខេត្ត ជូនប្រជាពលរដ្ឋរងគ្រោះ ចំនួន ១០៩គ្រួសារ ក្នុងឃុំយាយម៉ៅពេជ្រនិល

  • 39
  • ដោយ soahak

នាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខាកាកបាតក្រហមកម្ពុជា ខេត្ត ជូនប្រជាពលរដ្ឋរងគ្រោះ ចំនួន ១០៩គ្រួសារ ក្នុងឃុំយាយម៉ៅពេជ្រនិល ធ្វើឡើងនៅវត្តពេជ្រនិល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សម្ភារៈដែលសាខាបានផ្តល់ជូនគ្រួសាររងគ្រោះរួមមាន៖អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួ,នំធុង ១ធុងនិងថវិកា ២ម៉ឺនរៀល។

ក្នុងនោះឯកឧត្តមប្រធានក៌បានប្រគេនទយ្យទានជូនប្រសង្ឃក្នុងវត្តកណ្តោលដុំ នូវ៖អង្ករ ៥០គីឡូក្រាម,មី ២កេស,ត្រីខ ២០កំប៉ុង,ប្រេងឆា ២ដប,ទឹកត្រីទឹកស៉ីអ៉ីវ ២យួ,នំធុង ២ធុងនិងថវិកា ១០ម៉ឺនរៀលផងដែរ។

អត្ថបទទាក់ទង