រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

ចុះពិនិត្យមើលស្ថានភាពមណ្ឌលសុខភាព ស្វាយចចិប ស្ថិតនៅឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

  • 33
  • ដោយ soahak

នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពមណ្ឌលសុខភាព ស្វាយចចិប ស្ថិតនៅឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីដែលបម្រើការងារនៅទីនេះ ដែលបានលះបង់នៅកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជាពិសេសបានបរិច្ចាកថវិកាផ្ទាល់ខ្លួន ដើម្បីរួមចំណែកនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងមណ្ឌលសុខភាពមួនេះបានយ៉ាងល្អ។ មិនតែបានចូលរួមយ៉ាងសកម្មក្នុងការសម្អាតអនាម័យ និងការផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមករកសេវានៅទីនេះផងដែរ។

អត្ថបទទាក់ទង