រដ្ឋបាលខេត្តកំពង់ស្ពឺ

Kampongspeu Administration
ស្វែងរក

  • 18
  • ដោយ soahak

នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមជាកិត្តិយស កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំ ពិធីបុណ្យបញ្ចុះ ខណ្ឌសីមា ព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា នៅវត្តមុនីរង្សីរតនារាម ហៅ (វត្តម្រុំខាងជើង) ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដែលប្រព្រឹត្តទៅនៅថ្ងៃទី១ ដល់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២ ៤ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះឧត្ដមវង្សា កិត្តិបណ្ឌិត មួង រ៉ា សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និមន្តអមដោយ សម្ដេចព្រះ ព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃថ្នាក់ខេត្ត ដែលធ្វើឡើងនៅសាលាប្រជុំសាលាខេត្តកំពង់ស្ពឺ ។

អត្ថបទទាក់ទង